សេចក្ដីជូនដំណឹងពីសាលាដុនបូស្កូ

_x0F-1-zVLZw/TEF9ErJARBI/AAAAAAAAAG4/v_9czh9LUwg/s1600/Image00002.jpg”>

សាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុមានការជូនដំណឹងដល់
អាណាព្យាបាល បងប្អូនសិស្សានុសិស្សទាំងអស់អោយបានជ្រាបថា:
សាលាបច្ចេកទេសដុនបូស្កូ បានចាប់ផ្ដើមទទួលសិស្សទាំងស្រីទាំងប្រុស
អោយចូលរៀនចាប់ពីថ្ងៃនេះតទៅ។

កាលវិភាគដែលគួរដឹង
ចាប់លក់ពាក្យពីថ្ងៃ ចន្ទ័ ទី ១២ ខែ កក្កដា នេះរហូតដល់ ថ្ងៃ ទី ១៩ ខែ សីហា ឆ្នាំ ២០១០។
ចាប់ធ្វើសំភាសពីថ្ងៃទី១៦ ដល់ ថ្ងៃទី ១៩ ខែ សីហាឆ្នាំ២០១០ ។

ជំនាញដែលអាចជ្រើសរើសមានដូចខាងក្រោម:


១. ផ្នែកទំនាក់ទំនងសង្គម [Social Communication] ជាប់ រឺ ធ្លាក់ថ្នាក់ទី១២ (ចំនួន១២នាក់)
• ពត៏មានវិទ្យា (វិទ្យាសាស្រ្តកុំព្យូទ័រ រចនាគរហទំព័រ ប្រពន្ធ័Network)
• សារពត៏មាន (យកពត៏មាន អ្នកការសែត បច្ចេកវិទ្យា ផ្សព្វផ្សាយពត៏មាន
• ប្រពន្ធ័ផ្សព្វផ្សាយវីដេអូ វិទ្យុ និង សំលេងផ្សព្វផ្សាយ ការរចនានិង បោះពុម្ភ
• ភាសារអង់គ្លេស់
_x0F-1-zVLZw/TEF8g5OFhOI/AAAAAAAAAGw/QXJuAekI7QQ/s1600/34479_136186843076712_100000561912933_257466_8273509_n.jpg”>_x0F-1-zVLZw/TEF8g5OFhOI/AAAAAAAAAGw/QXJuAekI7QQ/s320/34479_136186843076712_100000561912933_257466_8273509_n.jpg” alt=”” border=”0″ />

សិស្សផ្នែកទំនាក់ទំនងសង្គម
២. ផ្នែកលេខាធិការ [Secretarial Course] ជាប់ រឺ ធ្លាក់ថ្នាក់ទី១២ (ស្រីសុទ្ធចំនួន៣០នាក់)
• លេខាធិការ
• គ្រប់គ្រង
• គណេនេយ្យ
• ទីផ្សារ
• កុំព្យូទរ័រដ្ផបាល
• ភាសាអង់គ្លេស់

សិស្សផ្នែកលេខាធិការ
៣. ផ្នែកយន្តសាស្រ្តទូទៅ [Mechanics] ជាប់ រឺ ធ្លាក់ថ្នាក់ទី១២ (ចំនួន៥០នាក់)

• សិក្សាគំនូរឧស្សាហកម្ម
• ប្រើប្រាសម៉ស៊ីនក្រឡឹង ហ្រ្វែ សំលៀង ស្វាននិង ឈូស
• ផ្សារលោហះ(ផ្សារអគ្គិសនី ទិច មិក ម៉ាក និង ពត់ដែកសន្លឹក)
• សិក្សាគំនូឧស្សាហកម្មដោយកុំព្យូទ័រ Auto CAD

៤. ផ្នែកយន្តសាស្រ្តរថយន្ត [Automotive] ជាប់ រឺ ធ្លាក់ថ្នាក់ទី១២ (ចំនួន៥០នាក់)
• ជុំនាញផ្សារ
• ជុំនាញជួសជុលម៉ាស៊ីនធនតូច
• ជួសជុលម៉ូតូ និង អគ្គិសនីម៉ូតូ
• ជួសជុលម៉ាស៊ីនរថយន្ត
• ជួសជុសគ្រឿងក្រោម
• ជួសជុលម៉ាស៊ីនត្រជាក់រថយន្ត
• ជួសជុលអគ្គិសនី និងអេឡិចត្រូនិច
• ច្បាប់បើកបរ

៥. ផ្នែកអគ្គិសនី [Electricity] ជាប់ រឺ ធ្លាក់ថ្នាក់ទី១២ (ចំនួន៥០នាក់)
• តម្លើង បណ្ដាញអគ្គិសនី និង បណ្តាញទូរសព្ទ័
• ការគូរសេម៉ាប្លង់បណ្ដាញ
• ការគណនាចរន្តនិងការជ្រើសរើសខ្សែសំរាប់សំណង់អគារ
• ការជួសជុលបរិក្ខាម៉ូនីទ័រ ឌីណាម៉ូអគ្គិសនី អាល់ទែណាទ័រ
• ប្រពន្ធ័បញ្ជាម៉ូទ័រអគ្គិសនីស្វយ័ប្រវត្តិ
• តម្លើងនិង ជួលជុលម៉ាស៊ីនត្រជាក់

៦.លក្ខណ្ឌ័ក្នុងការជ្រើសរើស

ប្រពន្ធ័នៃការរៀននិងការហ្វឹកហាត់

គួររំលឹកផងដែរថា សាលាដុនបូស្កូ ធ្លាប់មានកេ្ដរិ៍ឈ្មោះ និង សីលធម៍ល្អ និងការបង្ហាត់បង្រៀនអោយសិស្សមានសម្ថភាពធ្វើការងារ។ មុនពេលរៀនចប់ពីសាលាសិស្សទទួលបាននៅការអនុវត្តន៍ជាក់ស្ដែងចេះទទួលខុស
ត្រូវលើកិច្ចការដែលខ្លួនបានធ្វើ និងមានទំនុកចិត្តលើការងារព្រមទាំងត្រៀមចិត្តគំនិតជាស្រេច មុននិងចេញទៅប្រកបអាជីពនៅក្នុងសង្គមក្រោយពេលបញ្ចប់ការសិក្សា។ សាលាបច្ចេកទេសដុនបូស្កូ បានរៀបចំកម្មវិធីសិក្សាទ្រឹស្ដី៣០% និង ចូលអនុវត្តន៍ក្នុងរោងជាង៧០%ដើម្បីអោយពួក គេចេះធ្វើការងារក្នុងសង្គមបាន។


ប្រការសំខាន់!!


១ សិស្សណាដែលចង់រកសាលារៀនស្រួលដើម្បីរៀនអោយសប្បាយនោះសុំកុំមកស្មាក់រៀន
ក្នុងសាលានេះ ព្រោះសាលានេះទទួលតែសិស្សណាដែលមានទឹកចិត្តអំណត់តស៊ូទ្រាំនិងការលំបាក ដោយមិនពោលរអ៊ូរទាំពីឧបសគ្គអ្វីទាំងអស់។

២ សិស្សដែលចូលចិត្តធ្វើខ្លួនជាអន្ធពាលអ្នកលេងកាប់ចាក់រឺចូលចិត្តតែងខ្លួន ស្រលាញ់ល្អស្រលាញ់ស្អាតក៍កុំមកស្មាក់រៀនក្នុងសាលានេះដែរពីព្រោះនៅសាលានេះមានតែជន
សុភាពស្លូតបូត មានគំនិតចង់បម្រើផលប្រយោជន៍ អោយសង្គមជាតិតែប៉ុណ្ណោះ។

៣.ពុំមានយ័ថាកន្លងមក សិស្សទាំងអស់ដែលបានចូលរៀនក្នុងសាលានេះហើយ សុទ្ធតែបានរៀនចប់ទាំងអស់នោះទេ ។ ផ្ទុយទៅវិញមានច្រើននាក់ហើយដែលបានកាត់ឈ្មោះបណ្ដេញចោលដោយសារតែការប្រព្រឹត្តខុស
ដូចជា បញ្ហាអាកប្បកិរិយា និង លទ្ធផលនៃការសិក្សាជាដើម ។ល។

៤. សាលាត្រូវការតែសិស្សណាដែលមានទឹកចិត្តស្រលាញ់ការងារ និងស្រលាញ់ការរៀនសូត្រ សូត្រ ដោយ សំភី ផ្ទុយទៅវិញមិនមែនរៀនដោយបង្ខិតបង្ខំឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: